តង់ហ្សានីៈ ក្រុមប៉ូលិស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ និងជាង ២០៣ នាក់ទៀតរងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត៥,៧ រ៉ិចទ័រ វាយប្រហារនៅប្រទេសតង់ហ្សានី ។ នេះបើយោងតាមរយៈ សារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។
ការរញ្ជួយដីនេះ បានធ្វើឲ្យញ័រដល់តំបន់ភាគពាយព្យ Kagera និង Mwanza នៅលើច្រាំងបឹង Victoria ក្នុងប្រទេសតង់ហ្សានី។
ស្នងការប្រចាំតំបន់ Kagera បានប្រាប់ឲ្យដឹងថា គ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ ដែលបានវាយប្រហារនៅតំបន់ព្រំដែន ប្រទេស Uganda និង ប្រទេស Rwanda នៅជិតបឹង Leke Victoria។
មកទល់ពេលនេះ ក្រុមជួយសង្គ្រោះកំពុងត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់ដែលរងផលប៉ះពាល់៕
មតិយោបល់