ព័ត៌មានអន្តរជាតិ

សមាជិកក្មេង​៦​នាក់ ក្នុងចំណោមពួកគេ ១៣នាក់ ដែលជាប់​ក្នុង​រូងភ្នំថៃ​​ ត្រូវបាន​នាំ​ចេញមកក្រៅហើយ

ថៃៈ តាមប្រភពពីសមាជិកម្នាក់ នៃក្រុមជួយសង្គ្រោះ នៅថ្ងៃអាទិត្យនេះ បានទម្លាយព័ត៌មានឲ្យដឹងថា យ៉ាងហោចណាស់ក្មេងប្រុស ៦ នាក់ ក្នុងចំណោមក្រុមបាល់ទាត់ទាំង ១២ នាក់ និងគ្រូបង្វឹកម្នាក់របស់ពួកគេ ត្រូវបានជួយសង្គ្រោះពីរូងភ្នំ ដែលជន់លិច ក្រោយពីជាប់ នៅទីនោះអស់រយៈពេល ២ សប្តាហ៍។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។

យ៉ាងណាមិញទាក់ទងនឹងដំណឹងនេះ ខាងទាហានជើងទឹកថៃ ដែលចូលរួមក្នុងការងារជួយសង្រ្គោះ បាននិយាយថា សមាជិកក្រុមបាល់ទាត់វ័យក្មេងចំនួន ៤នាក់ ត្រូវបាននាំចេញមកខាងក្រៅ។

សូមជំរាបថា ក្រុមអ្នកមុជទឹក រួមមានទាំងថៃ និងបរទេស បានចូលក្នុងរូងភ្នំថាំលួង នៅវេលាម៉ោង ១០ ព្រឹកថ្ងៃអាទិត្យ ដើម្បីចាប់ផ្តើមបេសកកម្មដ៏គ្រោះថ្នាក់ ដើម្បីជួយសង្គ្រោះពួកក្មេងៗ ដែលជាប់នៅទីនោះ ចាប់តាំងពី ថ្ងៃទី២៣ មិថុនាកន្លងមក៕

មតិយោបល់