កណ្តាលៈ កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះចរាចរណ៍រវាងរថយន្តនឹងអ្នកថ្មើរជើង នៅលើផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រ៣៤/៣៥ ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក(រត់គេចខ្លួនបាត់)បើកបរនៅក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើរថយន្ដបានបុកនឹងមនុស្សវិកលចរិត ភេទប្រុសអាយុប្រហល៤០ទៅ៤៥ឆ្នាំ(មនុស្សសតិមិនល្អ) បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ(មិនស្គាល់អត្តសញ្ញាណ)ស្លៀកពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅលាយក្រហម ស្លៀកខោជើងខ្លីពណ៌ខៀវឆ្នូតបៃតង(ស្លៀកខោខាងខុស)បានដើរនៅក្នុងទិសដៅពីត្បូងទៅជើង។
ការសន្និដ្ឋាន សពមានស្លាកស្នាម កកិតក្បាលចង្គង់(សងខាង)បែកក្បាលផ្នែកខាងក្រោយ កកិតនៅលើផ្ទៃមុខ។ ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើការយកមកតំកល់នៅក្នុងវត្តស្វាយរមៀត រង់ចាំសាច់ញាតិ៕
មតិយោបល់