ចិនៈ កាលពីសប្តាហ៍មុន បន្ទាប់ពីបានបញ្ជូនឧបករណ៍យោធា ទៅកាន់ប្រជុំកោះ Spratly ដែលជាដែនទឹកកំពុងមានជម្លោះ នៅសមុទ្រចិនខាងត្បូង ស្រាប់តែមានរបាយការណ៍មួយ បានឲ្យដឹងថា ក្រុងប៉េកាំងបានចាប់ផ្តើមធ្វើតេស្តអាវុធរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។
ការធ្វើតេស្តនេះ គឺជាការប្រើឧបករណ៍អេឡិចត្រូនិកលើកទី១ ចាប់តាំងពីបច្ចេកវិទ្យានេះ ត្រូវបានគេដាក់ពង្រាយដំបូង ទៅកាន់តំបន់នោះ នៅដើមឆ្នាំនេះ។
តាមរបាយការណ៍ដដែល បានកត់សម្គាល់ឃើញថា បច្ចុប្បន្នក្រុងប៉េកាំង កំពុងសាកល្បងអាវុធដែលជាទ្រព្យសម្បត្តិយោធារបស់ខ្លួន ដោយស្ងៀមស្ងាត់បំផុត។
ដោយវាកើតឡើងបន្ទាប់ពីអ្នកបើកយន្តហោះម្នាក់ របស់អាមេរិកបានប្រាប់ GMA News ថា យន្តហោះចម្បាំង EA-18G របស់ពួកគេ ត្រូវបានរងការរំខានពីច្ចេកវិទ្យាអាវុធរបស់ចិន នៅពេលធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង កាលពីខែមេសា៕
មតិយោបល់