កូឡុំប៊ីៈ យ៉ាងហោចណាស់មនុស្ស ១១ នាក់ ក្នុងនោះរួមទាំងកុមារបីនាក់ ត្រូវបានសម្លាប់ និង ២០ នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះរអិលបាក់ដី បានវាយប្រហារនៅសង្កាត់ជាច្រើន ក្នុងទីក្រុង Manizales ភាគខាងលិចនៃប្រទេស។ នេះបើយោងាតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅទី ២០ ខែមេសា ឆ្នាំ២០១៧។
តាមប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា ភក់ និងកម្ទេចកម្ទី បានបង្កភាពរប៉ាត់រប៉ាយពេញដងវិថី នៅក្នុងទីក្រុង Manizales នៃខេត្ត Caldas បន្ទាប់ពីវាទទួលរងនូវភ្លៀងធ្លាក់ជារៀងរាល់យប់ពេញមួយខែ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយរដ្ឋាភិបាល បាននិយាយថា ប្រធានាធិបតីលោក Juan Manuel Santos នឹងធ្វើដំណើរទៅកាន់ទីក្រុង ដែលកើតហេតុនោះ ហើយបើតាមប្រភពដដែរ បានបញ្ជាក់ថា យ៉ាងហោចណាស់ផ្ទះ ៥៧ ខ្នង ត្រូវបានរងផលប៉ះពាល់៕
មតិយោបល់