មីយ៉ាន់ម៉ាៈ បើតាមរបាយការណ៍ផ្លូវការ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍អន្តរជាតិបារាំង លោក Jean-Marc Ayrault បានមកដល់ទីក្រុង Nay Pyi Taw កាលពីយប់ថ្ងៃព្រហស្បតិ៍ហើយសម្រាប់ ដំណើរទស្សនកិច្ចចំនួនបីថ្ងៃ ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះយោងតាមរយៈ សារព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចលោក Ayrault មកកាន់មីយ៉ាន់ម៉ា គឺជាលើកដំបូង ក្នុងនាមតំណាងឲ្យរដ្ឋាភិបាលបារាំង ចាប់តាំងពីរដ្ឋាភិបាលថ្មី របស់ប្រទេសមីយ៉ាន់ម៉ា បានចូលកាន់តំណែង។
លោក Ayrault នឹងជួបប្រធានាធិបតី លោក U Htin Kyaw និងសមភាគី មីយ៉ាន់ម៉ារបស់លោកស្រី អ៊ុង សានស៊ូជី អំឡុងពេលដំណើរទស្សនកិច្ចនេះ នៅឯស្ថានទូតបារាំង ក្នុងទីក្រុងយ៉ាំងហ្គោន។
ដំណើរទស្សនកិច្ចនេះ ត្រូវបានគេនិយាយថា គោលបំណងនៅក្នុងការ បន្តការគាំទ្ររបស់រដ្ឋាភិបាលបារាំង សម្រាប់ការផ្លាស់ប្តូរប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា និងបង្កើតគ្រឹះថ្មីនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈជំនួយអភិវឌ្ឍន៍បារាំង និងការចូលរួមហិរញ្ញវត្ថុ របស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សម្រាប់ឆ្នាំខាងមុខ៕

មតិយោបល់