ភ្នំពេញៈ បុរសជាគ្រូបង្រៀនវ័យ៤៧ឆ្នាំម្នាក់ តខ្សែភ្លើងខុសបច្ចេកទេសបណ្តាលឲ្យឆក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍រន្ធត់នេះបានកើតឡើងកាលពី វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខអា៦ ផ្លូវខាងសារិន ក្រុមទី៧ ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរគ្រូបង្រៀននៅវិទ្យាល័យបឹងកេងកង។
សមត្ថកិច្ចបន្តថានៅ មុនពេលកើតហេតុ ជនរងគ្រោះបានមករៀបចំប្រព័ន្ធទឹកផ្ទះជួលរបស់ខ្លួនកន្លែងកើតហេតុ ដោយគាត់បានដាក់ម៉ូទ័របូមទឹកបន្ថែមឡើងទៅជាន់ទី១និងជាន់ទី២ ពេលគាត់តខ្សែភ្លើងខុសបច្ចេកទេសបណ្តាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុផ្នែកជំនាញខណ្ឌប៉ុស្តិ៍សហការជាមួយការិយាល័យបច្ចេកទេសវិទ្យសាស្រ្តនិងគ្រូពេទ្យតុលាកាពិនិត្យលើសាកសពថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន ។សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
https://www.youtube.com/watch?v=SqrG9tMzqYs
មតិយោបល់