ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,៤ វាយប្រហារនៅឥណ្ឌូនេស៊ី សម្លាប់មនុស្សយ៉ាងតិច ១៤ នាក់ និងរបួស ១៦២នាក់

ឥណ្ឌូនេស៊ីៈ ទីភ្នាក់ងារគ្រប់គ្រោងគ្រោះមហន្តរាយរបស់ប្រទេស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានស្លាប់បាត់បង់ជីវិត និង ១៦២ នាក់ទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៦,៤ បានវាយប្រហារនៅកោះ Lombok ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម របស់ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០១៨។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារ លោក Sutopo Purwo Nugroho បាននិយាយថា ផ្ទះរាប់ពាន់ខ្នង ត្រូវបានរងការខូចខាត ដោយសារការរញ្ជួយនេះ ដែលវាបានវាយប្រហារ ក្នុងជម្រៅ ៧ គីឡូម៉ែត្រ ហើយបានកើតទ្បើងកាលពីថ្ងៃអាទិត្យ នៅវេលាម៉ោង ២ រសៀល។

យ៉ាងណាមិញលោក Nugroh ក៏បានធ្វើការច្រានចោលនូវលទ្ធភាពដែលថា មានការគំរាមគំហែងពីរលកយក្សស៊ូណាមីនោះ។

ដោយលោកបានបន្ថែមថា «ការប៉ាន់ប្រមាណថា ចំនួនជនរងគ្រោះ និងការខូចខាត នឹងបន្តកើនឡើង ដោយសារមកទល់ពេលនេះ អាជ្ញាធរ មិនបានប្រមូលទិន្នន័យរួចរាល់អស់នៅទ្បើយទេ»៕

មតិយោបល់