អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកត្រៀមរួចជាស្រេច ដើម្បីនឹងបិទរដ្ឋាភិបាលខ្លួន ប្រសិនបើនៅតែទទួលបរាជ័យ ក្នុងការគាំទ្រពីគណបក្សប្រជាធិបតេយ្យ សម្រាប់ការចំណាយរបស់លោក លើបញ្ហាសន្តិសុខព្រំដែន ក្នុងនោះរួមបញ្ចូលទាំងការសង់ជញ្ជាំងព្រំដែន ជាមួយម៉ិចស៊ីកូផងដែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
លោក ត្រាំ បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ខ្ញុំនឹងសុខចិត្តបិទរដ្ឋាភិបាល ប្រសិនបើគណបក្សប្រជាធិបតេយ្យ មិនបានបោះឆ្នោតគាំទ្រដល់រដ្ឋបាលលោក សម្រាប់រឿងសន្តិសុខព្រំដែន រួមបញ្ចូលទាំងការសាងសង់ជញ្ជាំងព្រំដែនផងនោះ! » ។
ដោយលោក បានអំពាវនាវឲ្យបញ្ចប់ប្រព័ន្ធឆ្នោតវីសា ដែលផ្តល់ទិដ្ឋាការដល់ជនអន្តោប្រវេសន៍ចំនួន ៥ ម៉ឺននាក់ក្នុងមួយឆ្នាំ មករស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ ខណៈលោក ត្រាំ បានអះអាងថា ការអនុវត្តបែបនេះ គឺជាការរំលោភបំពាន៕
មតិយោបល់