ព័ត៌មានអន្តរជាតិ

តួលេខអ្នកស្លាប់ ពី​ការផ្ទុះ​វីរុស​ថ្មី​​នៅ​ចិនកើនដល់ចំនួន ៨០ នាក់ ខណៈអ្នកឆ្លងច្រើនជាង ២,៧០០ នាក់

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានពង្រឹងការរឹតត្បិតការធ្វើដំណើរយ៉ាងខ្លាំងក្លា នៅថ្ងៃច័ន្ទនេះ និងបានពន្យារពេលថ្ងៃឈប់សម្រាកសាធារណៈ ដើម្បីទប់ស្កាត់នឹងការរាតត្បាតវីរុសផ្លូវដង្ហើមថ្មី ដែលមកទល់ពេលនេះ បានសម្លាប់ពលរដ្ឋចំនួន ៨០ នាក់ និងអ្នកឆ្លងច្រើនជាង ២,៧០០ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ករណីនេះដែរ មានបណ្ដាប្រទេសជាច្រើន បានត្រៀមជម្លៀសពលរដ្ឋរបស់ពួកគេ ឲ្យនៅដាច់ឆ្ងាយពីទីក្រុង ដែលកំពុងមានការផ្ទុះទ្បើងនៃវីរុសថ្មីនេះ។

គណៈកម្មាធិការសុខភាពជាតិ បាននិយាយថា ខណៈពុំទាន់មានអ្នកស្លាប់បន្តទៀត ត្រូវបានបញ្ជាក់ខាងក្រៅខេត្តហ៊ូប៉ីនោះ ចំនួនអ្នកឆ្លងរោគក្នុងខេត្តនេះ បានកើនឡើងដល់ ៧៦៩ នាក់ ប្រហែលជាពាក់កណ្តាលនៃពួកគេ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

មតិយោបល់