កណ្តាលៈ បុរសម្នាក់ ធ្វើដំណើរមកមើល សួរសុខទុក្ខឪពុក បែរជាស្លាប់ខ្លួនឯងទៅវិញ។
ករណីនេះកើតឡើងនៅម៉ោង៥និង៤៥នាទី ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស៊ូ មាំ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ កសិក រស់នៅភូមិអូរឬស្សី ឃុំលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានមកសួរសុខទុក្ខ ឪពុកឈ្មោះ ស៊ូ មឿង រស់នៅភូមិ ឃុំ ខាងលើ ។
បន្ទាប់ពីបានមកជួបសួរសុខទុក្ខឪពុក និងបងប្អូនរួចហើយ ជនរងគ្រោះ បានទៅលេងបាល់ទះចំនួនប្រហែលមួយម៉ោង ក៏ឈប់ហើយ ត្អូញថា តឹងដើមទ្រូង ចុករោយកញ្ចឹងក រួចក៏ត្រឡប់មកផ្ទះឪពុកវិញ ស្រាប់តែចុកដើមទ្រូងកាន់តែខ្លាំងឡើងៗ ហើយបានគាំងបេះដូង បណ្តាលឲ្យស្លាប់តែម្តង ។
តាមការសន្និដ្ឋានរបស់ប៉ូលិស ជនរងគ្រោះមានសម្ពាធឈាមឡើងខ្ពស់ លុះលេងបាល់ហត់ខ្លាំងធ្វើឲ្យសម្ពាធឈាមឡើងកាន់តែខ្លាំង ដាច់សរសៃឈាមតែម្តង ៕
មតិយោបល់