ព័ត៌មានអន្តរជាតិ

កូរ៉េទាំងពីរ នឹងរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង នាខែកញ្ញាខាងមុខ

កូរ៉េៈ កូរ៉េខាងត្បូង និងកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះ បានយល់ព្រមព្រៀងគ្នា ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយ នៅទីក្រុងព្យុងយ៉ាង នាខែកញ្ញាខាងមុខ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា វាបានកើតទ្បើងបន្ទាប់ពីកិច្ចចរចាជាន់ខ្ពស់មួយ រវាងប្រទេសទាំងពីរ នៅតំបន់ព្រំដែនគ្មានយោធា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។

ដកស្រង់សេចក្តីថ្លែងការណ៍រួមមួយ ដោយភ្នាក់ងារយ៉ុនហាប់ បានឲ្យដឹងថា ភាគីទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីរៀបចំកិច្ចប្រជុំកំពូល ក្នុងទីក្រុងព្យុងយ៉ាង នៅខែកញ្ញាតាមផែនការ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ អំពីថ្ងៃនៃកាលបរិច្ឆេទនោះទេ ។

សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ទៅកាន់រដ្ឋធានីរបស់កូរ៉េខាងជើង នឹងក្លាយជាទស្សនកិច្ចលើកដំបូង មិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍ បន្ទាប់ពីវិបត្តិការទូតនៅលើឧបទ្វីបមួយនេះ បានប្រែក្លាយជាមានភាពប្រសើរទ្បើង។

សូមជំរាប់ថា កិច្ចប្រជុំកំពូលនាខែកញ្ញាខាងមុខ បានធ្វើទ្បើងបន្ទាប់ពីកិច្ចប្រជុំកំពូលជាលើកដំបូង រវាងលោក មូន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅភូមិ Panmunjom កាលពីខែមេសាកន្លងទៅ ប្រធានាធិបតីកូរ៉េខាងត្បូង បានយល់ព្រមធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង នារដូវស្លឹកឈើជ្រុះ៕

មតិយោបល់