ព័ត៌មានអន្តរជាតិ

អាមេរិក ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងបណ្តឹងអ៊ីរ៉ង់ នៅតុលាការអន្ដរជាតិ

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ នៅមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយអំពាវនាវឱ្យក្រុងតេអេរ៉ង់ធ្វើការផ្លាស់ប្តូរ ជុំវិញការចោទសួរពីភាពស្របច្បាប់ នៃទណ្ឌកម្មដែលបានដាក់ចេញនាពេលថ្មីៗ ដោយអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

លោក Mike Pompeo រដ្ឋលេខាធិការសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃច័ន្ទថា បណ្ដឹងនីតិវិធីច្បាប់របស់អ៊ីរ៉ង់ បានដាក់ទៅកាន់តុលាការ ក្នុងទីក្រុងឡាអេ។

ដោយការដាក់ឯកសាររបស់អ៊ីរ៉ង់ ជាមួយ ICJ គឺជាការប៉ុនប៉ងរំខានដល់សិទ្ធិអធិបតេយ្យភាពរបស់អាមេរិក ដើម្បីចាត់វិធានការស្របច្បាប់ ក្នុងនោះរួមទាំងការដាក់ទណ្ឌកម្មឡើងវិញ ចំពោះអ៊ីរ៉ង់ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិ។

សូមជំរាបថា អ៊ីរ៉ង់បានស្នើសុំឲ្យតុលាការអន្តរជាតិ បង្គាប់អាមេរិកឲ្យដកទណ្ឌកម្ម ប្រឆាំងនឹងក្រុងតេអេរ៉ង់ចេញ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដោយឯកតោភាគី៕

មតិយោបល់