ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពីទ្បុតយន្តហោះពីរនាក់ ត្រូវចាប់ខ្លួនសង្ស័យពីបទសេពគ្រឿងស្រវឹង នៅព្រលានយន្តហោះទីក្រុង Glasgow

ស្កុតឡេនៈ អ្នកបើកយន្តហោះពីរនាក់ ត្រូវបានចាប់ខ្លួនសង្ស័យពីបទសេពគ្រឿងស្រវឹង នៅមុនពេល ការហោះហើរពីទីក្រុង Glasgow ប្រទេសស្កុតឡេ។ នេះបើយោងតាមរយៈ សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។

ការព្រួយបារម្ភមួួយ បានកើតទ្បើងបន្ទាប់ពីជើងហោះហើរ របស់ក្រុមហ៊ុន United Airlines ម៉ោង ៩ ពេលព្រឹក ដែលបានហោះហើរទៅកាន់ទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍។

ប៉ូលិសបាននិយាយថា បុរសពីរនាក់ដែលមានអាយុ ៣៥ និង ៤៥ ឆ្នាំ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ ដែលព័ត៌មាននេះ ទំនងជាទើបតែលេចធ្លាយដំណឹងពីតុលាការ នៅថ្ងៃចន្ទនេះ។

ជើងហោះហើរនេះ ត្រូវបានផ្អាកជាច្រើនម៉ោង ជាមួយនឹងពីទ្បុតពីរនាក់ផ្សេងគ្នា និងអ្នកដំណើរ ១៤១ នាក់នៅលើយន្តហោះ។

បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ម្នាក់ បាននិយាយថា អ្នកបើកបរទាំងពីរនាក់ ត្រូវបានក្រុមហ៊ុនដកពីសេវាកម្ម និងបញ្ឈប់ពួកគេពីភារកិច្ច៕

Pilots arrested at Glasgow airport

មតិយោបល់