ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុនគ្រោងនឹងផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក ស្របពេលដែលចិនបង្ហាញពីក្តីបារម្ភ

ជប៉ុន: បើយោងតាមឯកសាររ៉យទ័របានឲ្យដឹងថា ជប៉ុនមានគម្រោងដើម្បីធ្វើ​ការ​អភិវឌ្ឍយន្តហោះចម្បាំងគ្មានមនុស្សបើកក្នុងរយៈក្នុងពីរទសវត្សមកនេះ ដោយមានជំនួយពីវិស័យឯកជន​ក្នុងយុទ្ធសាស្រ្តបច្ចេកវិទ្យា ដែលផ្តោតលើទំនាក់ទំនងអាវុធនិងឡាស៊ែរ។ បើយោងតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦​។

ក្រុមមន្ត្រីដែលបានដឹងពីបញ្ហានេះបានបង្ហើបឲ្យដឹងថា ផែនការនេះនឹងត្រូវប្រកាសនៅខែនេះ នៅពេល​ដែល​ក្រសួងការពារជាតិ បង្ហាញសំណើរបស់ខ្លួនសម្រាប់ថវិកាកំណត់ចំនួន ៥,១៦ពាន់ពាន់លានយ៉េន ស្មើនឹង ៥១ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០១៧ ចំពេលដែលមានភាពតានតឹងកើនឡើងនៅ​ក្នុងសមុទ្រចិនខាងកើតនិងកូរ៉េខាងជើងបានបង្កើនការគំរាមកាំជ្រួចមីស៊ីលរបស់រដ្ឋាភិបាលទីក្រុងតូក្យូ។

ឯកសារនេះបានបង្ហាញថា ផែនការបច្ចេកវិទ្យាយោធាបានអំពាវនាវឱ្យមានការអភិវឌ្ឍយន្ដហោះ​ដំបូងគ្មាន​មនុស្សបើក ដើម្បីឈ្លបមើលការណ៍នៅទសវត្សរ៍ក្រោយនេះហើយ បន្ទាប់មកយន្តហោះចម្បាំង​មួយគ្មាន​មនុស្សបើករយៈពេល ១០ឆ្នាំក្រោយមកទៀត។

ការកើនឡើងចំនួន ២,៣ភាគរយនៃថវិកាឆ្នាំនេះមានចំនួនជាង ៥,០៥ពាន់ពាន់លានយ៉េន​ បង្ហាញពីការ​កើន​ឡើងប្រចាំឆ្នាំជាបន្តបន្ទាប់ ដែលជាការចាប់អារម្មណ៍នឹងការឡើងនៃវិស័យការការពារជាតិរបស់ជប៉ុន ខណៈកូរ៉េខាងជើងបានបង្កើនកម្រិតនៃបច្ចេកវិទ្យាកាំជ្រួចឆ្លងទ្វីបរបស់ខ្លួន៕

Japan drone

មតិយោបល់