អាមេរិកៈ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណម្នាក់ បាននិយាយថា អាមេរិកមិនអាចធានាបានទេថា ឥណ្ឌានឹងត្រូវបានលើកលែងពីទណ្ឌកម្មនោះ ប្រសិនបើប្រទេសមួយនេះ ទិញអាវុធ និងប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ខែសីហា ឆ្នាំ២០១៨។
លោក Randall Schriver បានមានប្រសាសន៍ នៅក្នុងព្រឹត្តិការណ៍មួយថា អាមេរិក នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ប្រសិនបើប្រទេសឥណ្ឌា បន្តទិញនូវកម្មវិធី និងប្រព័ន្ធអាវុធថ្មីសំខាន់ៗពីរុស្ស៊ី។
ដោយមន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា អាមេរិក បានដាក់ទណ្ឌកម្មលើរុស្ស៊ី ចំពោះការដាក់បញ្ចូលឧបទ្វីបអ៊ុយក្រែន នៅតំបន់ Crimea ជាតំបន់ឧបសម្ព័ន្ធខ្លួន ដែលមានន័យថា រាល់បណ្ដាប្រទេសណា ដែលចូលរួមពាក់ព័ន្ធនឹងការការពារ ឬការចែករំលែកព័ត៌មាន ជាមួយរុស្ស៊ី ក៏អាចត្រូវបានដាក់ទណ្ឌកម្មផងដែរ៕

មតិយោបល់