ព័ត៌មានជាតិ

ជិះម៉ូតូវ៉ារថយន្តលឿនពេក បុកនឹងរ៉ឺម៉កកង់បី ខ្ទេចទាំងសងខាង!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូវីវ៉ាមួយគ្រឿង បើកដោយបុរស២នាក់ ក្នុងល្បឿនលឿនវ៉ារថយន្តវាក់អឺជាមួយកង់បីបុកកង់បី បណ្តាលឲ្យក្រឡាប់តែសំណាងល្អរងរបួសស្រាល៣នាក់ ។

ហេតុការណ៍នេះកើងឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីមួយគ្រឿង តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង បើកបរដោយបុរសម្នាក់ហើយបម្រុងនឹងបត់ត្រឡប់ក្រោយទៅយកភ្ញៀវ ស្រាប់តែបុរស២នាក់បើកម៉ូតូម៉ាកវីវ៉ាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1G-7518 បើកវ៉ារថយន្តមួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូកង់បីនោះបណ្តាលឲ្យក្រឡាប់។ រីឯម៉ូតូដួលអូស តែសំណាងល្អបង្កឲ្យរងរបួសស្រាល៣នាក់រួមទាំងម្ចាស់កង់បីម្នាក់ផងដែរ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយកម៉ូតូនិងម៉ូតូកង់បីនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់