ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកប្រធានាធិបតីអ៊ីរ៉ង់នឹងចូលរួម ក្នុងកិច្ចប្រជុំមហាសន្និបាត UN នាពេលខាងមុខ ប៉ុន្តែមិនមានគម្រោងជួបនឹងលោក អូបាម៉ាទេ

អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នឹងចូលរួម ក្នុងកិច្ចប្រជុំមហាសន្និបាតរបស់អង្គការ សហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនាថ្ងៃអង្គារខាងមុខនេះ ប៉ុន្តែបើការឲ្យដឹងពីខាង មន្ត្រីអ៊ីរ៉ង់ថា លោក Rouhani មិនទាន់មានគម្រោងនឹងចូលជួបជាមួយប្រធានាធិបតីអាមេរិក លោក អូបាម៉ានៅទ្បើយទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif រួមទាំងអ្នកការទូត និងមន្រ្តីមួយចំនួនទៀត របស់ប្រទេសអ៊ីរ៉ង់ នឹងអមដំណើរលោក Rouhani ដើម្បីចូលរួមកិច្ចប្រជុំនេះ។

បើតាមការបញ្ជាក់ពីខាងមន្ត្រី បានឲ្យដឹងថា មកទល់ពេលនេះ គេនៅមិនទាន់ទទួលបានរបាយការណ៍ ច្បាស់ទេ អំពីផែនការកិច្ចប្រជុំមួយ រវាងលោក Rouhani និងប្រធានាធិបតីអាមេរិ លោក បារ៉ាក់ អូបាម៉ា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងញូវយ៉កនោះទេ៕

no-plan-for-rouhani-to-meet-obama-at-un-general-assembly

មតិយោបល់