ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គ្រោងនឹងបង្កើនសមត្ថភាពមីស៊ីល ថ្វីបើមានការដាក់ទណ្ឌកម្មក៏ដោយ

អ៊ីរ៉ង់: មន្រ្តីជាន់ខ្ពស់ម្នាក់ បាននិយាយថា អ៊ីរ៉ង់មានគម្រោងបង្កើនសមត្ថភាពមីស៊ីល និងយន្ដហោះចម្បាំង រួមទាំងនាវាមុជទឹកសម័យទំនើប ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹកសមត្ថភាពការពារជាតិរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ (IRNA) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា លោក Mohammad Ahadi អនុរដ្ឋមន្រ្តីការពារជាតិរបស់អ៊ីរ៉ង់ សម្រាប់កិច្ចការអន្តរជាតិ បានធ្វើការប្រកាសយ៉ាងដូច្នេះ នៅក្នុងសុន្ទរកថាមួយ ទៅកាន់ក្រុមយោធាបរទេស។

ដោយលោកបានធ្វើការថ្លែង នៅទីក្រុងតេអេរ៉ង់ថា៖ «ការបង្កើនសមត្ថភាពកមីស៊ីលផ្លោង ក៏ដូចមីស៊ីល cruise .. និងការទិញយន្តហោះចម្បាំងជំនាន់ក្រោយ រួមទាំងនាវាមុជទឹកធុនធ្ងន់រយ:ចម្ងាយឆ្ងាយ ជាមួយនឹងអាវុធដ៏មានសមត្ថភាពផ្សេងៗទៀត គឺកំពុងស្ថិតនៅក្នុងគម្រោងថ្មីរបស់ក្រសួង»៕

មតិយោបល់