រុស្ស៊ីៈ រដ្ឋាភិបាលក្រុងម៉ូស្គូ បានច្រានចោលសំណើររបស់បារាំង នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ដែលបានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ទៅលើការវាយប្រហារអាវុធគីមី ក្នុងទីក្រុងឌូម៉ា ជាទីកន្លែងកាន់កាប់ដោយឧទ្ទាមដ៏រឹងមាំ នៅតំបន់ភាគខាងកើតហ្គ្រេតារបស់ស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។
យោងតាមបុគ្គលិកពេទ្យ បានឲ្យដឹងថា ការច្រានចោលនេះ បានកើតឡើងកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់មួយ របស់ UNSC លើបញ្ហាប្រទេសស៊ីរី ចាប់តាំងពីសង្ស័យថា មានការវាយប្រហារអាវុធគីមី សម្លាប់ជីវិតមនុស្សយ៉ាងតិច ៨៥ នាក់ នៅថ្ងៃទី៧ ខែមេសាកន្លងទៅ។
ពាក់ព័ន្ទនឹងបទចោទប្រកាន់នេះ បានធ្វើឲ្យអាមេរិក បារាំង និងចក្រភពអង់គ្លេស បើកការវាយប្រហារដែនអាកាស ទៅលើមូលដ្ឋានដែលគេសង្ស័យថា មានការប្រើប្រាស់អាវុធគីមីចំនួនបីទីតាំង ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរីផងដែរ៕
មតិយោបល់