អាហ្វហ្គានីស្ថានៈ មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថា នុស្សសរុបចំនួន១១ នាក់បានបាត់បង់ជីវិតខណៈដែល រថយន្ដក្រុងខ្នាតតូចមួយគ្រឿងបានបើកបរធ្លាក់ចូលទៅក្នុងទន្លេក្នុងខេត្តបាដាក់សាន ភាគខាងជើងប្រទេស អាហ្វហ្គានីស្ថាន នៅថ្ងៃសៅរ៍នេះ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដានេះ។
អភិបាលស្រុក លោក Abdul Sami បានប្រាប់ស៊ិនហួថា “អ្នកធ្វើដំណើរ១២នាក់ ជិះនៅក្នុងរថយន្ដក្រុងខ្នាតតូចមួយ នៅក្នុងស្រុក Baharak ខេត្តបាដាក់សាន នៅព្រឹកថ្ងៃសៅរ៍នេះ បានបើកបរសុខៗស្រាប់តែធ្លាក់ចូលទៅក្នុងទន្លេនៅក្នុងតំបន់ Khaja Abdal Wali ។ គាត់បានបន្ថែមថា មកទល់ពេលនេះ មានអ្នកដំណើរម្នាក់គត់ត្រូវបានគេជួយសង្គ្រោះ៕
ព័ត៌មានអន្តរជាតិ
មតិយោបល់