ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: មន្ត្រីជាន់ខ្ពស់ពីរនាក់ស្លាប់និងជាង៤០នាក់របួស នៅក្នុងហេតុការណ៍បាញ់គ្នានៅបង់ក្លាដេស

បង់ក្លាដេស: ក្រុមភេរវករប្រដាប់អាវុធបានចំណាប់ខ្មាំងចំនួន ២០នាក់នៅហាងកាហ្វេមួយនៅក្នុងតំបន់ការទូតនៃរដ្ឋធានី បង់ក្លាដេស ក្នុងការប្រឈមមុខដាក់គ្នាកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី០២ កក្កដា ឆ្នាំ២០១៦នេះ។

វិបត្តិចំណាប់ខ្មាំងនេះបានកើតឡើងបន្ទាប់ពីប្រយុទ្ធគ្នាមួយជាមួយនឹងក្រុមប៉ូលិស ដែលបានបណ្តាលឲ្យមន្ត្រីជាន់ខ្ពស់យ៉ាងហោចណាស់ពីរនាក់ ស្លាប់និង៤០នាក់រងរបួស។

ក្រុមអ៊ីស្លាមជ្រុលនិយម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនេះដោយបើយោងតាម Amaq ដែលជាសាខាប្រព័ន្ធផ្សព្វ ផ្សាយរបស់ក្រុម ISIS ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនបានដាក់ការសង្ស័យទៅលើការអះអាងបែបនេះ។

ប្រភពនៅកន្លែងកើតហេតុបាននិយាយថា ប៉ូលិសបានបាញ់ជាមួយក្រុមខ្មាន់កាំភ្លើង ហើយក្រុមអ្នកវាយប្រហារទាំងនេះ បានគប់គ្រឿងផ្ទុះទៅ​លើ​មន្ត្រីប៉ូលិសផងដែរ។

សូមបញ្ជាក់ថា បើតាមប្រភពប៉ូលិសបានអះអាងឱ្យដឹងថា មានមនុស្សចំនួន ៦នាក់​ដែលមិនស្គាល់អត្តសញ្ញាណបានសម្រុកចូលភោជនីយដ្ឋាន​ហាងនំបុ័ង ដែលជាកន្លែងសម្រាប់ជនបរទេសតែងតែទៅបរិភោគអាហារនៅទីនោះ នៅម៉ោងប្រហែល ៩និង២០នាទីយប់។ ហើយ
ក្រុម​​ប៉ូលិស​ជាច្រើននាក់ បានព័ទ្ធជុំវិញភោជនីយដ្ឋាននេះដែលក្រុមខ្មាន់កាំភ្លើងបានធ្វើការបាញ់តដៃជាមួយប៉ូលិសអស់រយៈពេលប្រហែល ១ម៉ោងកន្លះ៕

_90194913_033833237 _90195264_61bd30fd-cbff-45e6-9d07-80fd0b5694ba _90196615_gettyimages-544093364 _90196619_033836422 _90197817_dhakalocation

មតិយោបល់