ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល គ្រោងបង្កើនការបាញ់គ្រាប់មីស៊ីល វាយប្រហារនៅស៊ីរី

អ៊ីស្រាអែល: នាពេលថ្មីៗនេះ រដ្ឋមន្ត្រីស៊ើបការណ៍អ៊ីស្រាអែលលោក Yisrael Katz បាននិយាយថា ក្នុងរយ:ពេលពីរឆ្នាំកន្លងមកនេះ យោធារបស់រដ្ឋ Jewish បានបើកការវាយប្រហារដែនអាកាសរាប់រយដង ប្រឆាំងនឹងប្រទេសស៊ីរី ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានដកស្រង់មន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែល ដែលបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារពត៌មានថា រដ្ឋ Jewish គ្រោងនឹងបង្កើនការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងស៊ីរី រួមទាំងគោលដៅសំខាន់របស់អ៊ីរ៉ង់ នៅក្នុងប្រទេសប្រទេស៊ីរី នាពេលឆាប់ៗខាងមុខ។

ព័ត៌មាននេះ បានកើតឡើងនៅពេលរដ្ឋមន្ត្រីអ៊ីស្រាអែលលោក Yisrael Katz បានប្រាប់នៅក្នុងសន្និសីទមួយ ដែលបានរៀបចំឡើង ដោយសាកលវិទ្យាល័យ IDC Herzliya ស្ដីពីការវាយប្រហាររាប់រយលើក របស់រដ្ឋ Jewish លើប្រទេសស៊ីរី កាលពីអតីតកាល។

ក្នុងនោះលោក Katz បានបញ្ជាក់ថា «ក្នុងរយ:ពេលពីរឆ្នាំចុងក្រោយនេះ អ៊ីស្រាអែលបានចាត់វិធានការយោធាជាង ២០០ លើក ដើម្បីវាយប្រហារនៅស៊ីរី ដោយគោលដៅភាគច្រើនគឺសំដៅទៅលើកងកម្លាំងអ៊ីរ៉ង់ ក្នុងការទប់ស្កាត់នូវអ្វីដែលអ៊ីរ៉ង់ ធ្លាប់បានធ្វើកន្លងមក ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល៕

មតិយោបល់