កូរ៉េៈ អ្នកឃ្លាំមើលម្នាក់ បាននិយាយកាលពីថ្ងៃពុធថា កូរ៉េខាងជើង កំពុងធ្វើការកែលំអយ៉ាងឆាប់រហ័ស នូវកន្លែងស្រាវជ្រាវនុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាពួកគេ បានប្រកាសអំពីការប្តេជ្ញាចិត្ត ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែ នៅលើឧបទ្វីបកូរ៉េ កាលពីជំនួនកំពូល ក្នុងប្រទេសសិង្ហបុរីក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។
យ៉ាងណាមិញកិច្ចប្រជុំកំពូលនៅសិង្ហបុរី ក៏មិនបានកំណត់ឲ្យច្បាស់លាស់ សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ឬផែនការពេលវេលាជាក់លាក់មួយ ដើម្បីឆ្ពោះទៅរុះរើឃ្លាំងអាវុធបរមាណូរបស់កូរ៉េខាងជើងនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលលោក ត្រាំ បានអះអាងថា ដំណើរការនេះ នឹងចាប់ផ្តើមយ៉ាងឆាប់រហ័ស ដោយលោកបាននិយាយ កាលពីសប្តាហ៍មុនថា «វានឹងក្លាយជាការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ដែលកំពុងកើតមានទ្បើយហើយ»។
ប៉ុន្តែបើតាមរូបភាពផ្កាយរណបពាណិជ្ជកម្ម កាលពីពីថ្ងៃទី ២១ ខែមិថុនា បានបង្ហាញថា ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ នៅ … មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើង កំពុងបន្តសកម្មភាពយ៉ាងរហ័ស៕
មតិយោបល់