អាល្លឺម៉ង់ៈ រដ្ឋាភិបាលទីក្រុងប៊ែកឡាំង បានបរាជ័យ ក្នុងការបំពេញតាមកិច្ចព្រមព្រៀង របស់សម្ព័ន្ធមិត្ត ដើម្បីចំណាយ ២% នៃផលិតផលក្នុងស្រុកសរុប លើវិស័យការពារ ដែលជាផ្នែកមួយធ្វើឲ្យមានភាពតានតឹង រវាងអាល្លឺម៉ង់ និងអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ធ្លាប់បានសន្យាថា នឹងបង្កើនការចំណាយផ្នែកយោធារហូតដល់ ១.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅត្រឹមឆ្នាំ ២០២៤ ។ ប៉ុន្តែផែនការថវិកា ដែលបានណែនាំដោយក្រុងប៊ែកឡាំង បានបង្ហាញថា ការចំណាយនឹងថយចុះ បន្ទាប់ពីពួកគេ នឹងត្រូវធ្វើការបង្កើនវាឡើងនៅឆ្នាំក្រោយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Olaf Scholz រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ បានបង្ហាញថា ផែនការថវិកាជាតិ នៅប៉ុន្មានឆ្នាំបន្តបន្ទាប់ ដែលត្រូវបែងចែកថវិកាបន្ថែមចំនួន ២,៤ ពាន់លានដុល្លារ សម្រាប់ការចំណាយយោធា នៅឆ្នាំ ២០២០ ។
នេះមានន័យថា ការចំណាយនៃការការពារ នឹងកើនឡើងដល់ ១.៣៧ ភាគរយនៃ GDP ដែលនឹងខិតទៅជិតគោលដៅ ២ ភាគរយរបស់ណាតូ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីអ្វីដែលក្រសួង បានលើកទ្បើងថា ជាការកើនឡើងគួរឱ្យកត់សម្គាល់ តែការចំណាយនេះ នឹងត្រូវកាត់បន្ថយនៅត្រឹម ១.២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ ៥០.២ ពាន់លានដុល្លារនៅឆ្នាំ ២០២៣។
ដោយក្រសួងហិរញ្ញវត្ថុ បានបង្ហាញថា បញ្ហានេះ ដោយសារតែការរំពឹងទុកសេដ្ឋកិច្ចរបស់ប្រទេសខ្លួន អាចនឹងកាន់តែអាក្រក់ទៅ ៗ នេះបើតាមរបាយការណ៍របស់ Spiegel ៕
មតិយោបល់