ព័ត៌មានអន្តរជាតិ

ករណីគ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ វាយប្រហារនៅអ៊ីរ៉ង់

អ៊ីរ៉ង់ៈ តាមប្រព័ត៌មានផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មានករណីរញ្ជួយដីមួយកម្រិត ៥,៦ រ៉ិចទ័រ បានវាយប្រហារភាគខាងកើតតំបន់ Sistan និងខេត្ត Baluchestan របស់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមមជ្ឈមណ្ឌលគ្រោះរញ្ជួយដីអ៊ីរ៉ង់ បានបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ មានជម្រៅ ១០គីឡូម៉ែត្រ ដោយករណីនេះ បានកើតទ្បើងនៅម៉ោង ១០ និង ៥៣ នាទីព្រឹក (ម៉ោងក្នុងស្រុក)។

ការរញ្ជួយដីនេះ ក៏បានបង្កផលប៉ះពាល់ដល់ខេត្តជិតខាង Kerman ផងដែរ ខណៈភ្លាមៗ នៅមិនទានមានសេចក្ដីរាយការណ៍ អំពីការស្លាប់ ឬខូចខាតនោះទេ៕

មតិយោបល់