ព័ត៌មានអន្តរជាតិ

តួកគី ដាក់ពង្រាយកងទ័ពខ្លួនបន្ថែមទៅកាន់ព្រំដែនស៊ីរី

តួកគីៈ រដ្ឋាភិបាលក្រុងអាន់ការ៉ា បានបន្តដាក់ពង្រាយកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនភាគនិរតីរបស់ខ្លួន ជាមួយស៊ីរី ដើម្បីចូលរួមការវាយលុកដ៏ធំមួយ នៅលើទឹកដីដែលកាន់កាប់ដោយពួកឧទ្ទាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

ក្បួនរថក្រោះរបស់ប្រទេសតួកគី បានទៅដល់ប៉ុស្តិ៍ទាហានតួកគី ក្បែរទីប្រជុំជន Morek ភាគខាងជើងខេត្ត Hama របស់ប្រទេសស៊ីរី កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារ Aljazeera បានរាយការណ៍ថា យន្តហោះយោធា ដែលមានវត្តមានទាហានតួកគីរាប់សិបនាក់ បានមកដល់អាកាសយានដ្ឋានស៊ីវិល នៅក្នុងខេត្ត Hatay ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីព្រំដែនតួកគី និងស៊ីរី។ ដោយភ្លាមៗនោះ គេមិនទាន់អាចដឹងច្បាស់ថា តើមានចំនួនកងទ័ពប៉ុន្មាននាក់ កំពុងធ្វើដំណើរឆ្លងកាត់ព្រំដែន។

សូមជំរាបថា ប្រទេសតួកគី មានជំរុំជនភៀសខ្លួនស៊ីរីចំនួន ៣,៥០០,០០០ នាក់រួចមកហើយ ខណៈកំពុងមានការព្រួយបារម្ភថា អាចនឹងមានការហូរចូលជនភៀសខ្លួនបន្ថែមទៀត ប្រសិនបើកងកម្លាំងស៊ីរី ដែលគាំទ្រដោយកងអនុសេនាធំរបស់រុស្ស៊ី និងកងជីវពលសម្ព័ន្ធមិត្ត បើកការវាយប្រហារទៅលើទីតាំងនៅសេសសល់ ដែលកាន់កាប់ដ៏រឹងមាំដោយក្រុមអ្នកប្រឆាំងក្នុងខេត្ត Idlib៕

មតិយោបល់