ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានមេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យប្រយ័ត្ននឹងសម្ដីរបស់ខ្លួន

អាមេរិកៈ ខណៈដែលដឹកនាំការអធិស្ឋានពេលព្រឹកព្រលឹម កាលពីថ្ងៃសុក្រ ក្នុងទីក្រុងតេអេរ៉ង់ជាលើកដំបូង មិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១២មក មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានកត់សម្គាល់ថា ការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់លោក Qasem Soleimani បានបង្ហាញឲ្យស្ដែងពីទង្វើភេរវកររបស់អាមេរិក ហើយករណីនេះ មើលទៅសកម្មភាពលោក ត្រាំ គឺដូចជាត្លុកអ៊ីចឹង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

ទាក់ទងនឹងការលើកទ្បើងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លើយតបជាបន្ដបន្ទាប់ នៅក្នុងសុន្ទរកថារបស់លោកថា «សេដ្ឋកិច្ចអ៊ីរ៉ង់ កំពុងធ្លាក់ចុះ ហើយប្រជាជនរបស់ពួកគេ កំពុងរងទុក្ខ» ស្របពេលគ្នានោះ លោកក៏បានជំរុញឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ «ប្រយ័ត្នប្រយែងនឹងសម្ដីរបស់ខ្លួនផង! »។

ដោយលោក ត្រាំ បានពិពណ៌នាមេដឹកនាំកំពូលអ៊ីរ៉ង់ថា ធ្វើខ្លួនមិនសមឋានៈខ្ពង់ខ្ពស់ទេ ការកត់សម្គាល់ក្នុងសុន្ទរកថារបស់លោក Khamenei កាលពីថ្ងៃសុក្រ ដែលថា ដោះស្រាយជាមួយអាមេរិក និងអឺរ៉ុបនោះ គឺរឿងដ៏អាក្រក់បំផុត៕

មតិយោបល់