អ៊ីរ៉ាក់ៈ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បាននិយាយថា ក្រុមបុរស និងក្មេងប្រុសអ៊ីរ៉ាក់រាប់សិបនាក់ បានបាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបរបស់កងកម្លាំងសន្តិសុខលើពួកភេរវករ ចាប់តាំងពីឆ្នាំ ២០១៤កន្លងមក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមសិទ្ធិមនុស្ស បាននិយាយថា មនុស្ស ៧៤នាក់ ដែលភាគច្រើនជាបុរសនិកាយស៊ីអ៊ីត និងក្មេងប្រុសចំនួន ៤នាក់ បានបាត់ខ្លួន នៅចន្លោះខែមេសាឆ្នាំ ២០១៤ និងខែតុលាឆ្នាំ ២០១៧ ជាញឹកញាប់ នៅក្នុងប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម។
ដោយចាប់តាំងពីឆ្នាំ ២០១៤ មក កងកម្លាំងគាំទ្ររដ្ឋាភិបាល បានធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំង ក៏ដូចជាស្វែងរកពួកសកម្មប្រយុទ្ធ និងអ្នកគាំទ្ររដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់ និងក្រុម Levant (ISIL ដែលគេស្គាល់ផងដែរថាជាពួក ISIS ។
ករណីបាត់ខ្លួននេះ គឺជាផ្នែកមួយនៃរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលបាននិយាយថា ពួកគេនៅតែបន្តទទួលបានរបាយការណ៍ នៃការបាត់ខ្លួនមនុស្សនៅទូទាំងប្រទេសអ៊ីរ៉ាក់៕
មតិយោបល់