កូរ៉េៈ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ប្រទេសខ្លួនសម្រេចគោលដៅ នូវភាពជារដ្ឋនុយក្លេអ៊ែរពេញទំហឹង បន្ទាប់ពីទទួលបានជោគជ័យលើការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដោយទ្បែកអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនវិញ នៅតែរក្សាជំហររបស់ពួកគេ មិនទទួលយកចំពោះការអភិវឌ្ឍកម្មវិធី នុយក្លេអ៊ែរបស់កូរ៉េខាងជើងនោះទេ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ត្រូវបានស្ថិតនៅឆ្ងាយពីការរំពឹងទុក ខណៈដែលក្រុងព្យុងយ៉ាង បានបន្តជំរុញល្បឿនផលិតអាវុធរបស់ខ្លួន។
យ៉ាងណាមិញការធ្វើតេស្តអាវុធ ចុងក្រោយបំផុតរបស់កូរ៉េខាងជើង ពិតជាសម្រេចដូចអ្វីដែលខ្លួនបានប៉ងជាយូរមកហើយ ប៉ុន្តែគេនៅមិនទាន់ដឹងទេថា តើក្រុងព្រុងយ៉ាងនឹងអនុវត្តតាមការសន្យាដែរឬយ៉ាងណា ដែលកាលពីមុនធ្លាប់បានលើកទ្បើយថា លុះត្រាតែរបបខ្លួន អាចបញ្ចប់គោលដៅអភិវឌ្ឍនុយក្លេអ៊ែរបានសម្រេច ទើបយល់ព្រមបើកទ្វារ ធ្វើកិច្ចចរចាការទូតជាមួយអាមេរិក៕
សូមជំរាបថា មីស៊ីល ICBM ដែលកូរ៉េខាងជើង បានបាញ់សាកល្បងកាលពីម្សិលមិញ មានឈ្មោះថា Hwasong 15 ជាប្រភេទមីស៊ីលធុនធ្ងន់ ដ៏មានសក្ដានុពល ដែលអាចវាយប្រហារដល់គោលដៅណាមួយរបស់អាមេរិក៕
មតិយោបល់