ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ហ្វឹកហ្វឺនទាហានតួកគី សម្រាប់ការល្បាតរួមគ្នា នៅស៊ីរី

អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានវាយឆ្មក់ប្រឆាំងនឹងការគាំទ្ររបស់អាមេរិក ចំពោះអ្វីដែលមេដឹកនាំរូបនេះ បានហៅថា ជាក្រុមភេរវករឃឺដ និងអ្នកដែលជាដៃគូប្រឆាំងពួកសកម្មប្រយុទ្ធ Daesh ដ៏សំខាន់របស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។

ទីក្រុងស៊ីរីមួយ ត្រូវបានរំដោះចេញពីក្រុមសកម្មប្រយុទ្ធ Daesh នៅអំទ្បុងរដូវក្តៅឆ្នាំ ២០១៦ ដោយក្រុមឃឺដ និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយអាមេរិក ដែលប្រទេសតួកគី បានចាត់ទុកថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយពួកសកម្មប្រយុទ្ធ ហើយត្រូវបានតួកគីកំណត់ថា ជាក្រុមភេរវករ ក្នុងនោះក៏រួមមានទាំងអង្គភាពការពារប្រជាជន (YPG) នៅស៊ីរី និងគណបក្សពលករឃឺដ (PKK) នៅតួកគីផងដែរ។

អាមេរិក និងតួកគី បានធ្វើការល្បាតដាច់ដោយឡែកពីរផ្សេងគ្នា តាមតំបន់ព្រំដែនរវាងតួកគី និងស៊ីរី ស្ថិតនៅទីក្រុង Manbij ដែលនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ គឺធ្វើទ្បើងដើម្បីទប់ស្កាត់ ការផ្ទុះឡើងនូវអំពើហិង្សាណាមួយ រវាងក្រុមផ្សេងៗ នៅក្នុងតំបន់។

លោក Rick Sterling សមាជិកនៃចលនាសាមគ្គីភាពស៊ីរី បានប្រាប់សារព័ត៌មាន Sputnik ថា ការល្បាតរួមគ្នារវាងតួកគី និងសហរដ្ឋអាមេរិក នឹងបង្កើនឱកាសនៃការប៉ះទង្គិច រួមទាំងការស្លាប់របស់ទាហានអាមេរិកផងដែរ៕

មតិយោបល់