ព័ត៌មានអន្តរជាតិ

អាមេរិក លក់យន្តហោះចម្បាំង F-16 ទៅឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ៣៣០ លានដុល្លារ

តៃវ៉ាន់ៈ រដ្ឋាភិបាលក្រុងតៃប៉ិ កំពុងដំណើរការទិញយន្តហោះចម្បាំង F-16 ពីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយមហាអំណាច ដើម្បីទិញសម្ភារៈការពារជាតិមានទំហំទឹកប្រាក់ ៣៣០ លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុងប៉េកាំងបានអំពាវនាវដល់អាមឲ្យរិក ឲ្យលុបចោលកិច្ចព្រមព្រៀងមួយនេះ ជាមួយតៃវ៉ាន់ បន្ទាប់ពីមើលឃើញថា កោះមួយនេះ មានបំណងចង់ផ្ដាច់ខ្លួនចេញពីចិន ដើម្បីទទួលបានឯករាជ្យពេញលេញនោះ។

ដោយទ្បែកអ្នកកាន់កាប់ក្រុមហ៊ុន Lockheed ម្នាក់ បាននិយាយនៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃទី ២៦ ខែកញ្ញាថា ការស្នើសុំលក់យន្តហោះចម្បាំងនេះ នឹងនៅតែបន្តដដែល ដើម្បីរួមចំណែកដល់គោលនយោបាយការបរទេស និងសន្ដិសុខជាតិរបស់អាមេរិក តាមរយៈការជួយលើកកម្ពស់សន្តិសុខ និងសមត្ថភាពការពារជាតិ របស់អ្នកដែលទទួលទិញយន្តហោះនេះ ពីរដ្ឋាភិបាលអាមេរិក ក្នុងគោលបំណងរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងការរីកចំរើនសេដ្ឋកិច្ចនៅក្នុងតំបន់៕

មតិយោបល់