ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈួន ពន្លឺ ផ្ទុះជម្លោះខ្លាំង ដល់ថ្នាក់បង្ហោះលើហ្វេសប៊ុក

តាំងពីបានក្លាយខ្លួនជាថៅកែហាងផឹកស៊ី សាន់ឡាយ គេកត់សម្គាល់ថាលោកឈួន ពន្លឺ មិនមែនឡើងកូដនោះទេ ប៉ុន្តែបែរជាសំបូររឿងរាវមិនសប្បាយចិត្តទៅវិញ ដោយអ្វីដែលគេបានឃើញ គឺលោកកំពុងផ្ទុះជម្លោះជាមួយនារីជើងខ្លាំងម្នាក់ ដែលជំពាក់លុយក្រោយផឹកស៊ីរួចហើយ បោះពាក្យគំរាម និងជេរប្រមាថយ៉ាងចាស់ដៃ សូម្បីតែអ្នកចូលរួមបញ្ចេញយោបល់ក្រោយលោកបង្ហោះនោះផង។

លោកឈួន ពន្លឺ និយាយថាមុននឹងលោកសម្រេចចិត្តបង្ហោះទារលុយម្ចាស់ហ្វេសប៊ុកឈ្មោះ នេង មន្នីរាជ្យ គឺដោយសារតែស្ត្រីរូបនេះ បានចេញចូលផឹកស៊ី និងចុងក្រោយបានធ្វើពិធីខួបកំណើតអោយកូនរបស់ខ្លួន ហើយមិនព្រមទូទាត់លុយអោយ ដោយបានទាំងប្រើពាក្យសម្ដីមិនសមរម្យ។

លោកថាស្ត្រីនេះបានជេរប្រមាថដល់ខ្លួន និងបានទាំងគំរាមមិនសងលុយលោកជាដើមផង ទើបលោកសម្រេចចិត្តបង្ហោះជាសាធារណៈ ដោយលោកនិយាយថាបើថ្ងៃក្រោយលោកមានរឿងអ្វី គឺមានតែជម្លោះជាមួយស្រ្តីរូបនេះ ក្រោយមកផឹកស៊ី និងធ្វើខួបកំណើតអោយកូនជំពាក់ហាងសរុបទាំំងជាង១ពាន់ដុល្លារ ហើយមិនសងលុយមួយនេះប៉ុណ្ណោះ។ លោកថាស្រ្តីនេះ គឺពិតជាជើងខ្លាំង ដោយមិនមែនជំពាក់លុយលោករឿងផឹកស៊ី ហើយនិយាយអោយស្រួល ឬសន្យាអោយច្បាស់លាស់នោះទេ ផ្ទុយទៅវិញ គឺប្រើសម្ដីមិនអាចទទួលយកបានទើបលោកដាច់ខាតត្រូវតែបង្ហោះជាសាធារណៈ។

អ្វីដែលគេកត់សម្គាល់ និងចម្លែកចិត្តទៅទៀត គឺអ្នកស្រី នេង មន្នីរាជ្យ បានឆាតមកដៀលអោយគេកប់ៗ ស្ទើរគ្រប់ម្ចាស់ហ្វេសប៊ុកដែលបានComment ក្រោយការបង្ហោះរបស់លោក ឈួន ពន្លឺ ដោយអ្នកស្រី និយាយប្រើសម្ដីធ្ងន់ៗថា បើមិនដឹងរឿងកុំចេះតែខំមិញ ហេតុផលដែលអ្នកនាងស្រីមិនសងលុយ គឺមកពីអ្នកស្រីទៅផឹកស៊ីម្ដងៗតែ២បីដបប៉ុណ្ណោះ ប៉ុន្តែម្ចាស់ហាងគឺលោក ឈួន ពន្លឺ នេះបានបង្វក់ស៊ីផឹកខ្លួនឯង។ ឆ្លើយតបនឹងការចោទប្រកាន់នេះ លោកឈួន ពន្លឺ និយាយថា លោកមិនបានបង្វក់អ្នកស្រីអោយផឹកស៊ីអស់ច្រើននោះទេ ផ្ទុយទៅវិញ គឺឈ្មោះ នេង មន្នីរាជ្យ នេះ អោយតែទៅផឹកស៊ីក្នុងហាងរបស់លោកម្ដងៗ គឺរមែងស្នើអោយលោកអង្គុយផឹកស៊ីជាមួយ ហើយលោកក៏មិនមែនជាអ្នកផឹកស៊ី ឬកុម្ម៉ង់ម្ហូបថែមដូចអ្វីដែលអ្នកស្រីចោទប្រកាន់ដែរ គឺបានតែមកអង្គុយមួយភ្លែតៗ ហើយក៏រត់ទៅរាក់ទាក់ភ្ញៀវផ្សេងប៉ុណ្ណោះ៕

មតិយោបល់