អ៊ីរ៉ាក់ៈ ក្រុមភេរវករ ISIS Takfiri ប្រហារជីវិតអតីតសមាជិកខ្លួន ៧នាក់ ដែលនេះជាវិធីសាស្រ្តមួយផ្សេងទៀត សម្រាប់ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ បន្ទាប់ពីចាប់ពួកអ្នកភៀសខ្លួនចេញពីសមរភូមិទីក្រុង Mosul ទាំងនោះបាន ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។
ប្រភពក្នុងស្រុកមួយ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ភេរវករ ISIS ៧ នាក់ ត្រូវបានកាត់ក្បាលដោយកាំបិតមុខរណារនៅក្នុងតំបន់ Koukajli ជាផ្នែកមួយនៃភាគខាងកើតទីក្រុង Mosul ក្រោយការចោទប្រកាន់ពួកគេ ពីបទរត់ភៀសខ្លួនចេញពីសមរភូមិ។
ប្រភពនេះ បន្តទៀតថា មុនប្រតិបត្តិការប្រហារជីវិតសកម្មប្រយុទ្ធខ្លួន ISIS បានចាប់ចងដៃនិងជើងរបស់ពួកគេទ្បើងលើ នៅឯមូលដ្ឋានយោធាមួយ ក្នុងមជ្ឈមណ្ឌលនៃទីក្រុង Mosul ៕
មតិយោបល់