សូម៉ាលីៈ បើតាមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២០ នាក់ត្រូវបានសម្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវធំមួយ ដែលបានឆាបឆេះរថយន្តក្រុងដឹកអ្នកដំណើរមួយ នៅលើផ្លូវធំ ដែលតភ្ជាប់ពីទីក្រុង Mogadishu ទៅតំបន់ Afgoye ចម្ងាយ ៣០គីឡូម៉ែត្រពីភាគខាងលិចរដ្ឋធានី ប្រទេសសូម៉ាលី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
បើតានមន្ត្រីប៉ូលិសម្នាក់ នៅកន្លែងកើតហេតុ លោក Abidkadir Mohamed បាបប្រាប់ភ្នាក់ងារព័ត៌មាន Reuters ឲ្យដឹងថា ការផ្ទុះនេះ វាជាប្រភេទគ្រាប់បែក ដែលគេបញ្ជាឲ្យផ្ទុះពីចម្ងាយនៅតាមដងផ្លូវ៕
មតិយោបល់