កូរ៉េៈ ទីភ្នាក់ងារផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងដឹកនាំការធ្វើតេស្តប្រភេទម៉ាស៊ីនថ្មីដើរដោយថាមពលខ្ពស់ ក្នុងការដឹកគ្រាប់រ៉ុក្កែត ដែលបាញ់បង្ហោះដោយផ្កាយរណប។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួចេញផ្សាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។
ការធ្វើតេស្តនេះ គឺដើម្បីបញ្ជាក់ពីលក្ខណៈពិសេស ចំពោះដំណើរការត្រឹមត្រូវនៃប្រតិបត្ដិការ និងការត្រួតពិនិត្យប្រព័ន្ធ ព្រមទាំងរចនាសម្ព័ន្ធនៃម៉ាស៊ីននេះ។
វាជាការទទួលជោគជ័យយ៉ាងឆាប់រហ័ស បន្ទាប់ពីការអភិវឌ្ឍម៉ាស៊ីនថ្មីនេះ ដែលបើកដំណើរការដោយ ផ្កាយរណប ក្នុងអំឡុងពេលនៃកម្មវិធីអភិវឌ្ឍន៍អវកាសជាតិរយៈពេល ៥ ឆ្នាំរបស់ប្រទេសនេះ ដែលនឹងអាច បើកដំណើរការប្រភេទផ្សេងគ្នានៃផ្កាយរណបកម្រិតពិភពលោកផងដែរ។
លោក គីមបានពេញចិត្តនឹងលទ្ធផលការធ្វើតេស្តនេះជាខ្លាំង និងបានស្នើឲ្យមន្រ្តី ព្រមទាំងអ្នកវិទ្យាសាស្ត្រ ត្រៀមលក្ខណៈសម្រាប់ការបើកដំណើរការផ្កាយរណបនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅមូលដ្ឋាស្ថានីភូមិសាស្ត្រផ្កាយរណប។
លោកគីមបានណែនាំដោយសង្កត់ធ្ងន់ថា ត្រូវតែអភិវឌ្ឍផ្កាយរណប និងផ្កាយរណបជាច្រើនទៀត សម្រាប់ការប្រើផ្សេងគ្នា ក្នុងគោលបំណងដើម្បីបង្វែរប្រទេស ឲ្យក្លាយទៅជាជំនាញផលិតបច្ចេកវិទ្យា ម៉ាស៊ីនគ្រាប់រ៉ុក្កែដើរដោយផ្កាយរណប បន្ទាប់ពីការខិតខំអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក៕
មតិយោបល់