អាមេរិកៈ បើតាមមន្ត្រីប៉ូលិសបាននិយាយថា ស្ដ្រីក្នុងរដ្ឋផ្លរីដាម្នាក់ បានប្រើកម្មវិធី Pizza Hut ដើម្បីសុំជំនួយ ខណៈពេលដែលនាង និងកូនបីនាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំងនឹងកាំបិតដោយមិត្តប្រុសរបស់នាង។ នេះបើយោងតាមរយៈ សារព័ត៌មាន brightside ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
បើតាមប៉ូលិសបានឲ្យដឹងបន្ថែមថា នាងCheryl Treadway និងមិត្តប្រុសរបស់នាង Ethan Nickerson បានឈ្លោះគ្នាពេញមួយថ្ងៃ។ ខណៈពេលដែលនាងបានព្យាយាមចាកចេញពីផ្ទះ ដើម្បីទៅយកកូនរបស់នាងចេញពីសាលារៀន គ្រានោះមិត្តប្រុសរបស់នាង Nickerson បានចាប់ផ្តើមកាន់កាំបិតធំមួយ ដើម្បីគំរាមរូបនាងឲ្យត្រលប់ចូលមកក្នុងផ្ទះវិញ។ នៅពេលចូលដល់ខាងក្នុងផ្ទះវិញនាង Cheryl បានសុំទូរស័ព្ទរបស់នាងពីមិត្តប្រុស ដើម្បីកម្មង់ទិញភីហ្សា តាមរយៈកម្មវិធី Pizza Hut ដោយក្នុងនោះ នាងបានសរសេរសារបង្កប់ នៅលើក្រដាស់កម្មង់ទិញភីហ្សា ដើម្បីសុំជំនួយ អំទ្បុងពេលនោះមិត្តប្រុសរបស់នាងមិនមានការសង្ស័យអ្វីទ្បើយ ហើយក៏បានទាយយកទូរស័ព្ទដៃពីនាងវិញយ៉ាងរហ័ស៕
មតិយោបល់