ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំង វាយប្រហារនៅបារាំង បណ្ដាលឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួន

បារាំងៈ តាមការដកស្រង់សម្តីរបស់នាយកដ្ឋានទូរទស្សន៍បារាំង CNews បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងពីរនាក់ទៀត កំពុងបាត់ខ្លួន។

ដោយការិយាល័យឧតុនិយមបារាំង Meteo France បានប្រកាសពីកម្រិតប្រុងប្រយ័ត្នពណ៌ក្រហម នៅក្នុងខេត្ត Aude ដែលជាកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុត ទៅលើបញ្ហាទឹកភ្លៀង។

យោងតាមរបាយការណ៍ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានព្យុះភ្លៀងខ្លាំង បានវាយលុកផ្នែកខ្លះនៃភាគនិរតីប្រទេសបារាំង៕

មតិយោបល់