កូរ៉េខាងត្បូង: យោធារបស់កូរ៉េខាងត្បូងនៅថ្ងៃចន្ទទី៣០ ឧសភានេះ បានឱ្យដឹងថា ខ្លួនបានតាមដានការបាញ់បង្ហោះមីស៊ីលផ្លោង ដែលអាចធ្វើទៅបានដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បន្ទាប់ពីរបាយការណ៍ទូរទស្សន៍ជប៉ុនបានចេញផ្សាយពីកូរ៉េខាងជើងអាចមានលទ្ធភាពបាញ់បង្ហោះមីស៊ីលបានគ្រប់ពេលក្នុងរយៈចម្ងាយឆ្ងាយគឺអាចឆ្លងទ្វីបបាន។
មន្ត្រីនៅឯនាយអគ្គរួមរបស់កូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានប្រាប់ស៊ីនហួតាមទូរស័ព្ទថាវាត្រូវបានគេតាមពីក្រោយសញ្ញានៃការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ហើយបានធ្វើការត្រៀមលក្ខណៈពេញលេញសម្រាប់ការបាញ់បង្ហោះនោះ។
អត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋរបស់ប្រទេសជប៉ុន ហៅកាត់ថា NHK បានរាយការណ៍ថា ជប៉ុនបានដាក់យោធាខ្លួនឱ្យប្រុងជើងការសម្រាប់ការដែលអាចធ្វើបានសម្រាប់បាញ់បង្ហោះមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដើម្បីបាញ់ទម្លាក់គ្រប់ណាមួយដែលធ្វើដំណើរឆ្លងទ្វីបសមុទ្ររបស់ខ្លួន។
យោធារបស់ប្រទេសជប៉ុនត្រូវបានរាយការណ៍ថា បានបន្ថែមនៃការកើនឡើងដោយនាវាពិឃាត ដែលបំពាក់នៅក្នុងដែនទឹកភាគខាងលិចរបស់ប្រទេសនេះ និងការដាក់ពង្រាយមីស៊ីលប្រឆាំងការបាញ់ផ្លោងនោះ ដោយប្រព័ន្ធការពារប្រភេទ PAC-3 នៅទីក្រុងតូក្យូនិងតំបន់ផ្សេងទៀត ដើម្បីស្ទាក់ចាប់គ្រប់ផ្សេងៗ ដែលកូរ៉េខាងជើងនឹងលួចបានបាញ់នោះ៕
មតិយោបល់