ព័ត៌មានអន្តរជាតិ

រុស្ស៊ី ថាការដាក់ទណ្ឌកម្មរបស់អាមេរិកជាទង្វើខុសច្បាប់ ក្រុងម៉ូស្គូ នឹងជួយដល់ការធ្វើពាណិជ្ជកម្មប្រេងអ៊ីរ៉ង់

រុស្ស៊ី: រដ្ឋមន្រ្តីថាមពលរុស្ស៊ីលោក Alexander Novak បាននិយាយថា ក្រុងម៉ូស្គូនឹងគាំទ្រដល់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងទណ្ឌកម្មប្រេងរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

កាលពីថ្ងៃសុក្រ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មទ្បើងវិញលើក្រុងតេអេរ៉ង់ បន្ទាប់ពីអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់។ ដោយទណ្ឌកម្មនេះ ត្រូវបានចូលជាធរមានកាលពីថ្ងៃច័ន្ទ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែតអង់គ្លេស Financial Times លោក Novak បាននិយាយថា ប្រទេសរុស្ស៊ី កំពុងសម្លឹងមើលការបន្តការទិញប្រេងឆៅរបស់អ៊ីរ៉ង់ ដែលត្រូវបានកាត់ផ្ដាច់ បន្ទាប់ពីការទណ្ឌកម្មរបស់អាមេរិក។

ដោយលោក Novak បានប្រាប់ភ្នាក់ងារ FT ថា «យើងជឿជាក់ថា យើងគួរតែស្វែងរកយន្តការ ដែលនឹងអនុញ្ញាតឲ្យយើង បន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ជាមួយដៃគូរបស់យើង គឺអ៊ីរ៉ង់»៕

មតិយោបល់