ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូបើកឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងបុក បណ្ដាលឲ្យស្លាប់បាត់ជីវិត

កំពង់ធំ: កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយ រថយន្តមួយគ្រឿង បានបុកម៉ូតូឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ស្ថិតក្នុងភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពុំមានស្លាកលេខ (បើកបរឆ្លងកាត់ផ្លូវ ពីលិចទៅកើត) បើកបរដោយឈ្មោះ សុខ សារ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានស្លាប់នៅមណ្ឌលសុខភាពតាំងក្រសាំង (មិនពាក់មួកសុវត្ថិភាព)។

ចំណែករថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-9673 (បើកបរទិសដៅពីត្បូងទៅជើង) ដោយឈ្មោះ វ៉ុន សុផល ភេទប្រុស អាយុ២៥ឆ្នាំ នៅផ្ទះលេខ ៤៩ ភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារអ្នកបើកបរម៉ូតូឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនិងអ្នកបើកបររថយន្តមានល្បឿនលឿន។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលសន្ទុក ដើម្បីរង់ធ្វើការដោះស្រាយពេលក្រោយ។ រីឯសពបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់