ព័ត៌មានជាតិ

ជនជាតិចិនចំនួន ៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅព្រះសីហនុ

ព្រះសីហនុៈ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ បានបង្រ្កាប និងឃាត់ខ្លួន
ជនសង្សយ័ជនជាតិ​ចិនចំនួន ​៧នាក់​ ​ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណី​គ្រឿងញៀន​ផ្សេង​ៗ​គ្នា​។

​ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីថ្ងៃទី១​ និង​ ទី​២ ខែ​វិច្ឆិកា​ ឆ្នាំ២០១៨​ ដោយនគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ សហការ​ជាមួយកម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​ បង្រ្កាប​បទល្មើសគ្រឿងញៀន​ បាន​ចំនួន​៦​ករណី​ និង​ដកហូតបាន​ថ្នាំញៀន​ជា​ច្រើន​កញ្ចប់​៖

ករណី​ទី១ កាលពី​វេលា​ម៉ោង​៣​ជិត​ភ្លឺ​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ ចាប់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ នៅ​មុខ​ផ្សារ​លើ​ក្រុងព្រះសីហនុ​ ឈ្មោះ Wu Yin Chang អាយុ៣០​ឆ្នាំ​ មុខរបរ ចុងភៅ ដកហូត​បាន ថ្នាំញៀន​ចំនួន​៣ កញ្ចប់។

ករណី​ទី​២ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨​ វេលា​ម៉ោង៤ និង១០ នាទី​ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ម្តុំ​តោ២ ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ឈ្មោះ Fan Yong ជនជាតិចិន អាយុ៣០​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ដកហូត​បានថ្នាំញៀន​ចំនួន ២ កញ្ចប់ រួមទាំងទាំងជញ្ចីងថ្លឹងថ្នាំ ១ និង ទូស័ព្ទ ២គ្រឿង។

ករណី​ទី​៣ កាលពី​ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ ម៉ោង១៩ និង១៥ នាទីយប់ ស្ថិតនៅក្រុម២ ភូមិ​៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ទី១ឈ្មោះ Li QUi Zhi ជនជាតិ ចិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ​ ដកហូត​បានថ្នាំញៀន៩កញ្ចប់ និងថ្នាំគ្រាប់ WY ១ កញ្ចប់ (៥គ្រាប់) ទូរស័ព្ទ ១គ្រឿង ទី២ឈ្មោះ Xia zhuo ជនជាតិចិន អាយុ២០​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ចាប់​បាន​ថ្នាំញៀន​ ២ កញ្ចប់តូច ទូរស័ព្ទ ២គ្រឿង និង​រថយន្ត​ ១គ្រឿង។

ករណី​ទី​៤ កាលពី​ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ វេលាម៉ោង ១៥ និង ៥៥ នាទីរសៀល ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់​លេខ​៣​ក្រុង​ព្រះសីហនុ ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ Aa Dong ជនជាតិចិន អាយុ២៨ ឆ្នាំ​ មុខរបរ មិនពិតប្រាកដ​ ចាប់​យក​បាន​ថ្នាំញៀន​ ១ កញ្ចប់តូច និង ថ្នាំគ្រាប់ WY ១ គ្រាប់ ។

ករណី​ទី​៥ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨​ ម៉ោង ២១និង ៣៥នាទីយប់ ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ Lei Lin ជនជាតិចិន អាយុ៣០​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ ដកហូត​បានថ្នាំ​ញៀន​ ២ កញ្ចប់ ។

ករណី​ទី​៦ ​កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៨​ វេលា​ម៉ោង១និង២០នាទី ស្ថិតនៅក្រុម១២ ភូមិ២ សង្កាត់លេខ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ Yiang Lin Fei ជនជាតិចិន អាយុ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ចាប់​យក​បាន​ថ្នាំញៀន​ ៦ កញ្ចប់​។

បច្ចុប្បន្នជន​សង្ស័យទាំង​៧​នាក់​ ត្រូវបានសមត្ថកិច្ច​ជំនាញ​ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមផ្លូវច្បាប់៕

មតិយោបល់