ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះឆេះរថយន្តក្រុង នៅលើស្ពាន Sydney Harbour ប្រទេសអូស្ត្រាលី

អូស្ត្រាលីៈ មនុស្សពីរនាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពួកគេឈ្លក់នឹងផ្សែង បន្ទាប់ពីផ្ទុះឆេះ រថយន្តក្រុងនៅលើស្ពាន Sydney Harbour ក្នុងទីក្រុងស៊ីដនី កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរយៈ សារព័ត៌មាន huffingtonpos ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

សេវាកម្មសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុភ្លាមៗ នៅជិតស្ថានីយ៍រថភ្លើង Milsons Point នៅវេលាម៉ោង ៥ ល្ងាចថ្ងៃព្រហស្បតិ៍ ដោយក្រុមអគ្គិភ័យជួយសង្គ្រោះ និងបានបញ្ជាក់ថា មនុស្ស ៣០ នាក់ ត្រូវបានជម្លៀសចេញពីរថយន្ដក្រុងផងដែរ។

ហេតុការណ៍នេះ បានបណ្តាលឲ្យមានភាពចលាចល ក្នុងអំឡុងពេលម៉ោងធ្វើចរាចរណ៍ ហើយអាជ្ញាធរក៏ បានណែនាំអ្នកបើកបរឲ្យនៅឆ្ងាយពីទីកន្លែងកើតហេតុនោះ។

អំទ្បុងពេលកើតហេតុការណ៍នោះ អាជ្ញាធរបានគេណែនាំឲ្យពលរដ្ឋធ្វើដំណើរ តាមរយៈកំពង់ផែផ្លូវរូង ក្រោមដីនៅស្ពាន Sydney Harbour ឬស្ពាន Anzac បន្ទាប់ពីផ្លូវទាំងអស់នៅលើស្ពាន Sydney Harbour ត្រូវបានបិទជាបណ្តោះអាសន្ន៕

7849764-3x2-700x4677849772-3x2-700x467

https://youtu.be/o_k4wLTpE7Q

មតិយោបល់