ព័ត៌មានអន្តរជាតិ

រថយន្តក្រុងពីរគ្រឿង បុកគ្នានៅហ្សីមបាវ៉េ ផ្ដាច់ជីវិតមនុស្សយ៉ាងតិច ៤៧នាក់

ហ្សីមបាវ៉េៈ យ៉ាងហោចណាស់មនុស្ស ៤៧ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីរថយន្តក្រុង ២ គ្រឿងបុកគ្នា នៅភាគអាគ្នេយ៍ប្រទេសហ្ស៊ីមបាវ៉េ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

រថយន្ដក្រុងមួយគ្រឿង បានធ្វើដំណើរទៅកាន់រដ្ឋធានី Harare ដែលចេញពីភាគខាងកើតទីក្រុង Mutare ហើយមួយគ្រឿងទៀត បានធ្វើដំណើរតាមទិសផ្ទុយគ្នា មកដល់ចំណុចកើតហេតុ នៅទីប្រជុំជន Rusape ក៏បានបុកគ្នាតែម្ដង។

អ្នកនាំពាក្យប៉ូលិសលោក Paul Nyathi បានប្រាប់ភ្នាក់ងារ ZBC ថា ក្រៅពីជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំងនោះ ក៏មានអ្នកផ្សេងទៀតជាច្រើននាក់បានរងរបួសផងដែរ។

តាមរយៈរូបភាពពីកន្លែងកើតហេតុ បានបង្ហាញថា រថយន្តក្រុងទាំងពីរគ្រឿងរងការខូចខាត រួមទាំងមានសាកសព និងឥវ៉ាន់នៅរាយប៉ាយពេញផ្លូវ៕

មតិយោបល់