ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអាមេរិក ចំណាយប្រាក់ចំនួន ១.៥ពាន់លានដុល្លារ ដើម្បីជួលជុលនាវាមុជទឹក

អាមេរិកៈ យោងតាមក្រុមឃ្លាំមើលរដ្ឋាភិបាល បានឲ្យដឹងថា ការពន្យារពេលផ្នែកដឹកជញ្ជូន នៅក្នុងកប៉ាល់របស់អាមេរិក គឺ ទាក់ទងនឹងការជួសជុលនាវាមុជទឹកវាយប្រហារមួយគ្រឿង ដែលចំណាយទឹកប្រាក់អស់ ១.៥ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការិយាល័យទទួលខុសត្រូវរបស់រដ្ឋាភិបាល (GAO) បានរាយការណ៍កាលពីថ្ងៃច័ន្ទថា នាវាមុជទឹក USS Boise ដែលជានាវាមុជទឹកវាយប្រហារល្បឿនលឿន នៅទីក្រុង Los Angeles ត្រូវបានគេគ្រោងនឹងចូលទៅក្នុងកន្លែងផលិតនាវាមួយ សម្រាប់ការជួសជុល និងការកែប្រែឆ្នាំផលិត ២០១៣ ។

ប៉ុន្តែរោងចក្រកប៉ាល់ មិនបានធ្វើការច្រើនហួសប្រមាណទេ ដោយសារមិនមានកន្លែងទំនេរ រួមទាំងពេលវេលា និងបុគ្គលិកគ្រប់គ្រាន់ ដើម្បីធ្វើការជួសជុលវា ស្របតាមកាលវិភាគដើមឡើយ។
ដោយសារនាវាមុជទឹកនោះ នៅមិនទាន់ទទួលបានការយកចិត្តទុកដាក់ពីសំណាក់កម្មករនាវាទេ នៅឆ្នាំ ២០១៦ ហើយប្រហែល ៣ ឆ្នាំក្រោយមកទៀត ក្រុមមន្ត្រីបានប្រកាសថា នាវា USS Boise គ្មានគ្រឿងម៉ាស៊ីន សម្រាប់ប្រតិបត្តិការនោះទេ។

ខណៈក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ គ្មានអ្វីផ្លាស់ប្តូរទេ សម្រាប់នាវា USS Boise ដែលបច្ចុប្បន្នកំពុងអណ្តែតទឹកនៅមួយកន្លែង មិនមានការធ្វើប្រតិបត្តិការអ្វីទាំងអស់៕

មតិយោបល់