ស្រីលង្កា: ក្រសួងគោលនយោបាយជាតិនិងកិច្ចការសេដ្ឋកិច្ចប្រទេសស្រីលង្កាបានឱ្យដឹងថា រដ្ឋាភិបាលស្រីលង្កា បានសម្រេចចិត្តដើម្បីពន្លឿនការអភិវឌ្ឍលើគម្រោងដែលផ្តល់មូលនិធិដោយប្រទេសចិន ក្រោយពីគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងការរអិល បាក់ដី បានវាយប្រហារប្រទេសនេះ ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់ច្រើនមកនោះ។ នេះបើតាមការចេញ ផ្សាយនៅថ្ងៃទី១០ មិថុនានេះ ដោយសារព័ត៌មានចិនស៊ិនហួ។
ក្រសួងនេះបានបន្តឱ្យដឹងថា ការសម្រេចចិត្តនេះ បន្ទាប់ពីការចរចាប្រារព្ធធ្វើឡើងរវាងគណៈប្រតិភូរដ្ឋាភិបាលចិននិងជារដ្ឋមន្ត្រីរដ្ឋគោលនយោ បាយជាតិនិងកិច្ចការសេដ្ឋកិច្ច លោក Affairs Niroshan Perera។
លោក Zhou Liujun ប្រធាននាយកដ្ឋានវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានជួបជាមួយរដ្ឋ មន្រ្តីស្រីលង្កានិងបានពិភាក្សាគ្នាពីការវិនិយោគរបស់ចិននៅក្នុងប្រទេសស្រីលង្កា។
រដ្ឋមន្ត្រីក្រសួងគោលនយោបាយជាតិនិងកិច្ចការសេដ្ឋកិច្ចបានឱ្យដឹងថា នៅឯកិច្ចចរចាដែលវាត្រូវបានស្នើឡើងដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនិងសេដ្ឋកិច្ចរវាងប្រទេសចិននិងប្រទេសស្រីលង្កា។
ស្រីលង្កាគឺជាផ្ទះសហគមន៍ជនជាតិចិនមួយយ៉ាងធំ ហើយភ្ញៀវទេសចរចចិនទៅលេងកំសាន្តនៅប្រទេសស្រីលង្កា ត្រូវបានគេមើលឃើញផងដែរថា មានការកើនឡើងនៅឆ្នាំនេះ៕
មតិយោបល់