ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អភិបាលក្រុងអះអាងថា រដ្ឋប្រហារយោធានៅតួកគី បណ្តាលឲ្យម្នាក់ស្លាប់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល

តួកគី: អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Vasip Sahin បានប្រាប់ទូរទស្សន៍ CNN ថា មនុស្សម្នាក់បានស្លាប់ក្នុងឧបទ្ទវហេតុនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលទាក់ទងនឹងការធ្វើរដ្ឋប្រហារយោធានៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

លោក Sahin បាននិយាយថា កងពលតូចកងទ័ពទីបីដែលបានបញ្ជូនទៅកាន់តំបន់ Thrace ភាគខាងលិចប្រទេសតួកគី បានមកដល់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

ប្រធានាធិបតីលោក Recep Tayyip Erdogan បានអំពាវនាវឲ្យមនុស្សម្នាទៅតាមដងផ្លូវ ជាពិសេសនៅវិហារអ៊ីស្លាមជាច្រើនកន្លែង នៅទីក្រុងអ៊ីស្តង់ប៊ុល ឲ្យមានការប្រុងប្រយ័ត្នផងដែរ បន្ទាប់ពីរដ្ឋប្រហារយោធាទម្លាក់រូបលោក៕

មតិយោបល់