ហ្សាម៉ាអ៊ីកៈប្រទេសហ្សាម៉ាអ៊ីកមានគម្រោងនឹងបើកទូរអេធីអឹម”កញ្ឆា” ដាក់នៅតាម ប្រលានយន្តហោះ និងកំពុងផែរ ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរមានឱកាសទទួលបានកញ្ឆានៅពេលពេលដែលពួកគេឈានជើងជាន់លើទឹកដីប្រទេសមួយនេះ។
ប្រទេសហ្សាម៉ាអ៊ីក ត្រូវបានស្វែងរកមធ្យោបាយដើម្បីរកប្រាក់ចំណេញពីទូរអេធីអឹម “កញ្ឆា” ដោយសង្ឃឹមថានឹងអាចរកប្រាក់ចំណូលរាប់ពាន់លានដុល្លារ បន្ទាប់ពីថ្នាំញៀនត្រូវបានគេប្រកាសដាក់ឲ្យនៅស្របច្បាប់កាលពីឆ្នាំមុន។
គួរបញ្ជាក់ថា បច្ចុប្បន្នច្បាប់នៅក្នុងប្រទេសនេះបានអនុញ្ញាតឲ្យប្រជាជន និងភ្ញៀកទេសចរម្នាក់អាចយកកញ្ឆា៥៦ក្រាមជាប់ខ្លួន បើទោះបីជាប៉ូលិសនៅតែមានអំណាចក្នុងការចេញលិខិតផាកពិន័យ៣.៩ដុល្លារក៏ដោយ៕
https://youtu.be/m2-ULWS7qeo
មតិយោបល់