ថៃៈ នារីដ៏ស្រស់ស្អាតម្នាក់ ដែលជាជនជាតិថៃ និងមាននាទីជាគ្រូបង្រៀនផងនោះ ត្រូវបានជនមិនស្គាល់មុខចាប់រំលោភ ព្រមទាំងបានប្រើប្រាស់កូនកាំបិតអារក សម្លាប់យ៉ាងព្រៃផ្សៃជាទីបំផុតនៅក្នុងបន្ទប់ជួល បន្ទាប់ពីនារីរងគ្រោះចូលទៅសម្រាកដោយភ្លេចដាក់គន្លឹះទ្វារ។
យោងតាមរបាយការណ៍ពីប្រភពក្នុងប្រទេសថៃបានឲ្យ PostNews ដឹងថា ការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីអ្នកភូមិ បានប្រទះឃើញសពនារីម្នាក់ដែលស្នាក់នៅក្នុងបន្ទប់ជួល ត្រូវឃាតករ អារក សម្លាប់ព្រមទាំងមានលក្ខណៈចាប់រំលោភថែមទៀតផង។
ប្រភពដដែលបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងឃុំ កែងខយ ស្រុកកែងខយ ខេត្តសារៈបុរី ប្រទេសថៃ។ ក្រោយពីក្រុមតម្រួត បានចុះទៅធ្វើកោសល្យវិច័យ និងធ្វើការត្រួតពិនិត្យទៅលើសពទើបដឹងថា នារីរងគ្រោះ មានស្រុកកំណើតនៅខេត្តរ៉យអ៊ិត ដោយមាននាទីជាគ្រូបង្រៀន ព្រមទាំងបានផ្លាស់ប្តូរមកបង្រៀននៅក្នុងខេត្តសារៈបុរី ដោយបានស្នាក់នៅក្នុងបន្ទប់ជួលត្រង់ចំណុចខាងលើ។ ជំហានដំបូងក្នុងការស៊ើបអង្គេតរបស់ក្រុមជំនាញ គឺគេបានឃាត់ខ្លួនជនជាតិខ្មែរ ចំនួនពីរនាក់ ដែលមានអាស័យដ្ឋាន គឺជួលបន្ទប់ស្នាក់នៅខាងក្រោយបន្ទប់នារីរងគ្រោះដែលមានឈ្មោះ យ៉ា ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ភ័ក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំដោយបាននាំមកសាកសួរ ថែមទាំងប្រមូលសម្លៀក បំពាក់ជនទាំងពីរយកមកត្រួត
ពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីស្រាវជ្រាវរកជាតិឈាមដែលអាចប្រឡាក់ជាប់ខោ អាវ។
ក្រោយពីបានសាកសួររួចមក ជនសង្ស័យដែលជាជនជាតិខ្មែរទាំងពីរនាក់ ទំនងជាអាចរួចខ្លួន ព្រោះនៅវេលាម៉ោង៨យប់ ថ្ងៃដដែលនោះដែរ សមត្ថកិច្ចថៃបានឈាន ទៅធ្វើការឃាត់ខ្លួនជនជាតិថៃម្នាក់ទៀតឈ្មោះ ឆាទ្រី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ៥៦ ភូមិ៧ ឃុំថាខ្ល ស្រុកកែងខង ខេត្តសារៈបុរី ខណៈដែលជននោះបានវិលត្រឡប់មកពីធ្វើការនៅក្នុងក្រុមហ៊ុនលាយស៊ីម៉ង់ត៍មួយកន្លែង ឆ្លងតាមការពិនិត្យទៅលើខ្លួនប្រាណរបស់ជនសង្ស័យទី៣នេះ គឺសង្កេតឃើញថា ទាំងនៅផ្នែកខាងខ្នង ក៏ដូចជានៅលើដើមទ្រូង គឺមានស្នាមក្រចករបស់នារីរងគ្រោះសព្វកន្លែង ខណៈដែលនាងបានរើបំរះ ហើយនៅលើដៃឆ្វេងរបស់ជនសង្ស័យ ក៏មានស្នាមមុតនឹងកាំបិតប្រវែង៣សង្ទីម៉ែត្រផងដែរ ទើបនៅទីបំផុតជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភហើយអារក សម្លាប់នាងមែន ដោយសារ តែការលួចស្រលាញ់នាងជាយូរមកហើយ ទើបនៅចន្លោះម៉ោង៣ ទៅម៉ោង៤ ទៀបភ្លឺ ថ្ងៃទី៣ ខែកក្កដានេះ ខ្លួនបានអែបមកក្បែបន្ទប់នាង ដោយសង្កេតឃើញថា នាងដេកម្នាក់ឯង ដោយមិនបានដាក់គន្លឹះទ្វារនោះទេ ទើបខ្លួនបានលបចូលទៅដោយបានចាប់យកនូវកូនកាំបិតរបស់នាងកាន់ទៅជាមួយផង ហើយបានភ្ជង់លើបំពង់ក នាង ដើម្បីចាប់នាងរំលោភឲ្យបាន។
ជនសង្ស័យបានរៀបរាប់បន្តថា នៅខណៈដែលខ្លួនកំពុងតែធ្វើសកម្មភាពរំលោភ ទៅលើនារីដ៏ស្រស់ស្អាតនោះ មិនទាន់ទាំងបានដល់ត្រើយផង ក៏ត្រូវបានរូបនាងធ្វើការរើបំរះដោយបានតតាំងខ្វាចខ្ញាំមកលើខ្លួនយ៉ាងចាស់ដៃ ដោយទ្រាំមិនបានខ្លួន ក៏បានសម្រេចចិត្តអារកសម្លាប់នាងតែម្តង ទើបគេចខ្លួនទៅសម្ងំដេកជាធម្មតា រហូតសមត្ថកិច្ចឃាត់ខ្លួនបាន។
យោងតាមការស្រាវជ្រាវ និងស៊ើបអំពីប្រវត្តិ គឺបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឆាទ្រី រូបនេះ ធ្លាប់ជាប់ពន្ធនាគារម្តងកាលពីអំឡុងឆ្នាំ២០១៣ ពីបទរំលោភសេពសន្ថវៈ ដោយទើបរួចខ្លួនវិញកាលពីខែកញ្ញា ឆ្នាំ២០១៥ ហើយក៏ទើបនឹងបានមកនៅក្រៅពន្ធនាគារបានចំនួន១០ខែប៉ុណ្ណោះ ក៏ត្រូវបានឃាត់ខ្លួនម្តងទៀត ពីបទរំលោភសម្លាប់ ថែមទៀត ដោយបច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំឲ្យធ្វើ ត្រាប់ឡើងវិញអំពីសកម្មភាពទាំងនេះ ទើបបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់៕








មតិយោបល់