ស៊ីរីៈ ប្រភពមួយមកពីយោធាស៊ីរី បានរាយការណ៍ថា ក្រុមចម្រុះដែលដឹកនាំដោយអាមេរិក បានវាយប្រហារដែនអាកាស ទៅលើទីតាំងយោធាស៊ីរី ស្ថិតនៅភាគខាងកើតប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មានស៊ីណា បានឲ្យដឹងថា ក្រុមចម្រុះដឹកនាំដោយអាមេរិក បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅកាន់ទីតាំងរបស់ស៊ីរី ដែលបង្កឲ្យមានការខូចខាតសម្ភារៈមួយចំនួន។
ប្រភពដដែលបានបញ្ជាក់ទៀតថា មីស៊ីលទាំងនោះ បានវាយប្រហារនៅមូលដ្ឋានភាគខាងត្បូងនៃទីប្រជុំជន Al-Sukhnah ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី។
ដោយកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បានបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្ពោះទៅកាន់ទីតាំងអង្គភាពស៊ីរី នៅតំបន់ Al-Ghurab ដែលស្ថិតនៅភាគខាងត្បូងទីប្រជុំជន Al-Sukhnah នាវេលាម៉ោងប្រហែល ៨យប់៕
មតិយោបល់